លោកជំទាវរដ្ឋលេខាធិការ ឥម នីថារ៉ា ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ អាណត្តិទី៥ លើកទី៥ ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពិសោធន៍សំណង់ និងសាធារណការ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖ ១) ពិនិត្យ និងអនុម័តលើរបាយការណ៍អនុវត្តការងារអាជីវកម្ម-សេវាកម្ម និងការងារវិនិយោគរយៈពេល១២ខែ ឆ្នាំ២០២១ ២) ពិនិត្យ និងអនុម័តលើរបាយការណ៍អនុវត្តការងារអាជីវកម្ម-សេវាកម្ម និងការងារវិនិយោគ ត្រីមាសទី១ ឆ្នាំ២០២២ និង៣)ពិនិត្យ និងអនុម័តលើតារាងតម្លៃសេវាកម្មរបស់មន្ទីរពិសោធន៍សំណង់ និងសាធារណការ។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំផ្តល់ធាតុចូល ក៏ដូចជាមតិយោបល់ឱ្យបានផុលផុស ដើម្បីធ្វើឱ្យប្រសើរឡើង ក៏ដូចជាឈានទៅអនុម័តរបាយការណ៍ខាងលើ៕