សម្តេចក្រឡាហោម ស ខេង ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណៈបក្សប្រជាជនកម្ពុជា បាត់ដំបង: ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង អញ្ជើញចុះមូលដ្ឋានដើម្បីជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយបងប្អូនសមាជិក សមាជិកានៅស្រុកចំនួន៣ គឺស្រុករតន:មណ្ឌល ស្រុកសំឡូត និងស្រុកសង្កែ ខេត្តបាត់ដំបង ស្ថិតនៅក្នុងពិធីដ៏មានអត្ថន័យនោះដែរ សម្តេចក្រឡាហោម ស ខេង លោកមានសេចក្តីសប្បាយរីករាយ ចំពោះប្រជាពលរដ្ឋកន្លងមកដែលបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា សម្រាប់ក្នុងខេត្តបាត់ដំបង ក៏ដូចជាបណ្តាខេត្តផ្សេងៗទៀត ទាំងអស់នេះហើយជាស្នាដៃរបស់ឥស្សរជនជាន់ខ្ពស់ ដែលមានសម្តេចអគ្គសេនាបតិតេជោ ហ៊ុន សែន លោកជាប្រមុខថ្នាក់ដឹកនាំដ៏កំពូល ក្នុងកិច្ចការស្តាប្រទេសឲ្យមាននិរន្តរភាពឡើងវិញ ។ សូមអរគុណសន្តិភាព