ភ្នំពេញ៖ ស្ត្រីម្នាក់បើករថយន្តមិនប្រុងប្រយត្ន័បុកម៉ូតូកង់បីឥណ្ឌា បណ្តាលឲ្យក្រឡាប់ និងរងរបួសក្មេងប្រុសស្រីសិស្សសាលាចិន ៦នាក់ កាលវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៣១៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបុរសអ្នកបើកឡំប្រ៉ឺតាបានឲ្យដឹងថា គាត់ជាអ្នកដឹកក្មេងជាប្រចាំទៅសាលារៀនចិន មុនកើតហេតុគាត់បើកតាមផ្លូវ៣១៨ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ មានរថយន្តចតនៅលើចិញ្ចើមផ្លូវ ហើយក៏វៀងរថយន្តស្រាប់តែមានរថយន្តរ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-2222 បើកបរដោយស្ត្រីជនជាតិចិន។
គាត់បើកបញ្ជ្រាសទិសគ្នាមកបុកឡំប្រ៉ឺតាពេញទំហឹង បណ្ដាលក្រឡាប់រ៉ឺកម៉កផ្ងាជើង និងក្មេង៦នាក់ប្រុស៣នាក់ និងស្រី៣នាក់ បណ្ដាលរបួសរលាត់មុខមាត់ដៃជើង ហើយក្រោយមកក៏ទំនាក់ទំនងទៅក្រុមគ្រួសារ ឲ្យមកយកទៅមន្ទីរពេទ្យ និងឃាត់ស្ត្រីអ្នកបើករថយន្តនោះ។
Tags:
ព័ត៌មានជាតិ