កំពង់ចាម៖ គ្រោះថ្នាក់ដ៏រន្ធត់នៅផ្លូវជាតិ៦A ដែលបានកើតឡើងកាលពីវេលា ម៉ោង១២និង៤០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នេះនៅលើផ្លូវជាតិលេខ៦ ត្រង់នៅចំណុច ហ្គារ៉ាស់ ប្រេងឥន្ធនៈ តូតាល់ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងរវាង រថយន្តមួយបុកផ្លោងប៉ះទង្គិចរថយន្ត២គ្រឿង ដោយរថយន្ត០១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខភ្នំពេញ2AH.5278 បើកបរដោយឈ្មោះឃ្លោក សារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិពោធ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានទិសដៅពីជើងទៅត្បូង។
រេចង្គូតហោះឆ្លងសួនច្បារទៅផ្លូវម្ខាងទៀត ហើយបានបុករថយន្ត០១គ្រឿងម៉ាកគៀ ពណ៌ស ស្លាកលេខភ្នំពេញ 3A.4770 បើកបរដោយឈ្មោះ ឃុត ឈៀក ភេទប្រុស អាយុ២៥ឆ្នាំ ដែលមានទីលំនៅភូមិព្រៃចារ ឃ៊ំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលទិសដៅពីត្បូងទៅជើង។
ហើយរថយន្តសាំយ៉ុងបានជ្រួលបុកជាមួយរថយន្ត០១គ្រឿងទៀត ម៉ាកប៉ាសេរ៉ូ ពណ៌ស ពាក់ស្លាកលេខ2AQ-1989 បើកបរដោយឈ្មោះ តង់ ប៉ូហេង ភេទប្រុស អាយុ២៧ឆ្នាំ ដែលមានទីលំនៅសង្កាត់អូឬស្សីពីរ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានទិសដៅពីត្បូងទៅជើង។
Tags:
ព័ត៌មានជាតិ