តាកែវ៖ ការចង្អុលបង្ហាញផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត និងសម្របសម្រួលនិតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតូបលក់ឥវ៉ាន់ចាប់ហ៊ួយ ស្ថិតក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
អនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ជាពិសេសការបោសសម្អាតបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន នៅថ្ងៃពុធ ២ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រាំកក់។
Tags:
ព័ត៌មានជាតិ