ភ្នំពេញ៖ វេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ បុរសម្នាក់ជាសន្តិសុខយាមម៉ូតូម្នាក់នៅហាងផឹកស៊ីយីហោ ម្ហូបស្រស់លើភ្នំ បានលួចម៉ូតូរបស់ភ្ញៀវ ខណៈដែរភ្ញៀវចូលផឹកស៊ីហើយភ្លេចដកសោរចេញពីម៉ូតូ សន្តិសុខឃើញឪកាសល្អក៏យកលួចយកជិះគេចខ្លួនដោយសុវត្ថិភាព។ត្រូវបានគេឆែកមើលឃើញពីសកម្មភាពលួចម៉ូតូ ក្នុងកាមេរ៉ាសុវត្តិភាព ដែលបំពាក់នៅក្នុងមុខហាង បន្ទាប់ពីភ្ញៀវបានឆោឡោពីការបាត់ម៉ូតូ ។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅកន្លែងផ្ញើរម៉ូតូមុខហាងផឹកស៉ីយីហ៊ោ”ហាងម្ហូបស្រស់លើភ្នំ” ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ សង្កាត់អូរបាយក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជិតស្តុប NOKIA)។ ម្ចាស់ម៉ូតូដែលសន្តិសុខលួចយកទៅនោះឈ្មោះ ងួន រដ្ឋា អាយុ២១ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនឯកជន ស្នាក់នៅម្ដុំអូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីម្ចាស់ហាងបានរៀបរាប់អោយដឹងថានៅមុនពេលកើតហេតុបុរសរងគ្រោះបានចូលមកជួបជុំមិត្តភ័ក្តផឹកស៊ីក្នុងហាង”ហាងម្ហូបស្រស់លើភ្នំ”ដោយបានយកម៉ូតូរបស់ខ្លួន ដែលទើបនឹងទិញ ម៉ាក Dream សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៍ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GW-2968 ទៅផ្ញើរនៅកន្លែងផ្ញើរម៉ូតូមុខហាងខាងលើនោះបន្ទាប់មកបុរសរងគ្រោះក៏បានចូលទៅអង្គុយជួបជុំមិត្តភក្តិក្នុងហាង រហូតដល់ម៉ោងជិត១២យប់ ទើបនាំគ្នាគិតលុយចេញមកវិញ ហើយគាត់ក៏បានដើរមកយកម៉ូតូ ដែលផ្ញើរនោះ ទើបដឹងថាបាត់ម៉ូតូបង្ករឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
Tags:
ព័ត៌មានជាតិ