ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង ៣០នាទីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ នារីម្នាក់ បានរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូ SCOOPY ស្រាប់តែមានរថយន្ត RX300 បើកបរដោយបុរសជនជាតិចិនម្នាក់ មកបុកពីក្រោយពេញទំហឹង ស្ថិតនៅរង្វង់មូលវិមានឯករាជ្យ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាកឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២AF-៦២២២ បើកបរដោយបុរសម្នាក់ជាជនជាតិចិន បានបុកពីក្រោយម៉ូតូម៉ាកscoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១AZ-៩៩១៧ បើកបរដោយនារីម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង៕
Tags:
ព័ត៌មានជាតិ