បន្ទាយមានជ័យ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យបន្លែផ្លែឈើ និងគ្រឿងឧបភោគបរិភោគ ដែលកំពុងតាំងលក់នៅក្នុងផ្សារសិរីសោភ័ណ និងផ្សារថ្មី ដើម្បីស្វែងរកសារធាតុគីមី ដែលធ្វើអោយប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់។
ក្នុងប្រតិបត្តិការចុះពិនិត្យនោះ លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលទទួលបន្ទុកការិយាល័យប្រមូលចំណូលនិងទីផ្សារបានមានប្រសាសន៍ថាដោយមានការណែនាំពីលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យអោយបន្តត្រួតពិនិត្យនិងធ្វើការទប់ស្កាត់ទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ចែកចាយលើទីផ្សារ។
មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើទំនិញដែលមានហានិភ័យខ្ពស់ ដូចជា៖ សរសៃមីលឿង គុយទាវសរសៃតូច ប្រហិតសាច់គោ មឹក បង្គារ បន្លែគ្រប់ប្រភេទដើម្បីរកសារធាតុគីមីហាមឃាត់៕
Tags:
ព័ត៌មានជាតិ