ភ្នំពេញ៖ កាលពីវេលាមោង២ និង៤០នាទីយប់ទៀបភ្លឺថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ រថយន្តកាមរីបាឡែនបើកដោយប្រុសស្រីបួននាក់ក្នុងល្បឿនលឿនបានបុកឃឿនហោះឡើងលើសួនច្បារក្ដាន់ពីរគៀបជាប់ដើមចាប៊ីដាច់ក្រឡេកង់មុខទៅលែងរួចតែសំណាងល្អមិនមានអ្នករបួស។
ហេតុការណ៍នេះកើតឡើង ស្ថិតតាមបណ្ដោយផ្លូវ១៦៩ចំនុចមុខក្ដាន់ពីរក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពបានដឹងថាមុនពេលកើតហេតុគេឃើញប្រុសស្រីបួននាក់បើករថយន្តកាមរីបាឡែនពណ័ស្កពាក់ស្លាកលេខភ្នំពេញ2U-6717 បើកពីត្បូងទៅជើងក្នុងល្បឿនលឿនខណះមកដល់ចំនុចកើតហេតុខាងលើបួងចង្កូតមិនទាន់ជ្រុលទៅបុកឃឿនបាក់៣កង់រថយន្តមិនទាន់អស់ល្បឿនហោះឡើងសួនក្ដាន់ពីរបុកបង់អង្គុយលេងបាក់មួយកំណត់រថយន្តគៀបជាប់និងដើមចំបុីដាច់ក្រឡេកង់ខាងមុខទៅលែងរួចតែសំណាងល្អមិនបង្កឲអ្នកណាម្នាក់រងរបួសនោះទេ។
ភ្លាមៗប្រុសស្រីទាំងបួននាក់បានឡើងរថយន្តមួយគ្រឿងទៀតបើកគេចខ្លួនអស់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញវាស់វែងយករថយន្តបង្ករទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរងចាំអោយម្ចាស់រថយន្ដចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕
Tags:
ព័ត៌មានជាតិ