តើអ្នកដឹងទេថា ជិវិតរបស់អ្នក អ្នកត្រូវការអ្វីជាងគេ?
អ្នកខ្លះឆ្លើយថា
ត្រូវការគ្រួសាររស់នៅបានសុខសប្បាយ។ អ្នកខ្លះឆ្លើយថា ត្រូវការ
យកប្រពន្ធបង្កើតជាគ្រួសារមួយ។ ខ្លះទៀតថា ត្រូវការមាសប្រាក់ច្រើន។ វាជាការពិត្យណាស់
ចំលើយខាងលើវា មិនខុសទេ តែអ្វីដែលពិតប្រាកដគឺជាសមត្ថភាព នឹងចំណេះដឹង។
បើមានសមត្ថភាព
នឹងចំណេះដឹង វាច្បាស់ជាកើតមានឡើងដល់អ្នក អ្វីដែលអ្នកត្រូវការខាងលើ។ គ្រួសារមួយ
ដើម្បីរស់នៅបានសុខសប្បាយ លុះត្រាតែអ្នក មានចំណេះដឹង នឹងសមត្ថភាព
រកប្រាក់ចំណូលចូលគ្រួសារ សំរាប់ចាយវាយប្រចាំថ្ងៃបានគ្រប់គ្រាន់ ទើបគ្រួសារអ្នក
រស់នៅដោយរីករាយ។
គ្រួសារមួយ
បើមិនមានប្រាក់ចាយគ្រប់គ្រាន់ប្រចាំគ្រួសារទេ ច្បាស់ជារឿងធំ ព្រោះគ្រួសារនិមួយៗ
ចាំបាច់ត្រូវមានប្រាក់ជាដាច់ខាត។ ចង់មានប្រាក់ច្រើនលុះត្រាតែអ្នកមានសមត្ថភាព
នឹងចំណេះដឹងជាចម្បង ទើបអ្នកអាចមានការងារល្អៗធ្វើ ហើយមានប្រាក់ខែច្រើន ។
ពេលមានសមត្ថភាពធ្វើការ
ប្រាក់ខែច្បាស់ជាច្រើនហើយ ការចង់បានប្រពន្ធបង្កើតជាគ្រួសារមួយ ពិតជាមានភាពងាយស្រួល
អ្វីៗទាំងអស់ដែលអ្នកធ្លាប់ស្រមៃឃើញពីកាលមុន វាអាចនឹងបានដូចបំណងរបស់អ្នក។ ពេលអត់លុយ នឹងពេលមានលុយ ពិតជាមានសភាពផ្សេងគ្នា។
Tags:
អត្ថបទក្នុងប្រទេស