នៅពេលមានបុណ្យទាន ធំៗដូចជាបុណ្យ ចូលឆ្នាំ នឹងភ្ជំជាដើម តែងតែមានបងប្អូនប្រជាពលរដ្ធជាច្រើនដែលបានធ្វើដំណើរតាមដងផ្លូវនានា ទៅកាន់ស្រុកកំណើត ក៏ដូចជា វិលត្រឡប់មកកន្លែងធ្វើការវិញ សូមមានការប្រុងប្រយត្ន័ នៅពេលចង់ហូបអីតាមផ្លូវ បងប្អូនគួរតែសួរតម្លៃ មុនសិនពេលហូប កំុហូបហើយសួរ ព្រោះមានកន្លែងខ្លះ មានតម្លៃថ្លៃលើសពីធម្មតា ។
ខ្ញុំធ្លាប់តែលឺគេនិយាយថា មានកន្លែងលក់ដូរ មួយចំនួន ពេលយើងចូលហូបអី ហើយមិនបានសួរ ដល់ពេលគិតលុយ វាថ្លៃហួសពីការស្មាន តែពេលនេះខ្ញុំបានជួបហើយ អ្វីដែលគេនិយាយតតរគ្នាពីមុនខ្ញុំដូចជាមិនសូវជៀ ពេលនេះជួបហើយ។ មានប្អូនប្រុសម្នាក់បានចូលហូបបាយនៅទីនោះ បាននិយាយ រៀបរាប់ពីការលក់ចំណីអាហារហូបចុក នៅក្នុងហាងមួយកន្លែង លក់មានតម្លៃថ្លៃ ចំពោះអ្នកដែលចូលហូប មិនសួរតម្លៃមុន ។
នៅតាមហាងមួយចំនូន ពួកគេមានការលក់តម្លៃថ្លៃ ពេលគេឃើញប្រជាពលរដ្ធជាច្រើននាក់ បានចូលហាងរបស់ពួកគេ តាមពិតទៅប្រជាពលរដ្ធ ទាំងនោះសុទ្ធតែអ្នកធ្វើដំណើរ ឆ្លងកាត់ពេលមានបុណ្យទានម្តងៗ ដូចជាចូលឆ្នាំ នឹង ភ្ជំុជាដើម។ យើងសុទ្ធតែជាខ្មែរដូចតែគ្នា ហេតុអីបានជាធ្វើដូច្នេះ
Tags:
អត្ថបទក្នុងប្រទេស