ស្ពានអ្នកលឿង កាលពីមិនទាន់មានស្ពាន យើងឃើញឃើថា ប្រជាពលរដ្ធជាច្រើនមានការលំបាក នៅពេលឆ្លងកាត់ ពេលឆ្លងកាត់ត្រូវបង់ថ្លៃសេវ៉ា ម៉ូតូ មានតម្លៃផ្សេង រថយន្តមានតម្លៃផ្សេង ហើយការឆ្លងកាត់ គឺមានការយឿតយ៉ាវ ដោយរងចាំអ្នកធ្វើដំណើរ មកច្រើនពេញសាឡាង ទើបសាឡាងចេញដំណើរ។ ហើយនៅពេលមានបុណ្យទានម្តងៗតែងតែ មានការស្ទះសាឡាង ធ្វើអោយការឆ្លងកាត់ របស់ប្រជាពលរដ្ធ មានការលំបាកវេទនា ដោយការស្ទះកកកុញ ពេញដងផ្លូវ។
មានប្រជាពលរដ្ធមួយចំនួន ដែលមិនពេញចិត្ត ក្នុងការធ្វើដំណើរតាមដងផ្លូវ សំដៅទៅសាឡាង ដើម្បីឆ្លងកាត់ ទៅគេហដ្ធាននានា។ នៅពេលនោះបើគិតទៅមានការលំបាកណាស់ នៅពេលឆ្លងកាត់ម្តងៗ តែទោះបីមានការលំបាកយ៉ាងណាក៏ទ្រាំ ព្រោះគ្មានផ្លូវណាដែលអាចទៅបាននោះទេ។ បើយើងគិតមើលទៅពីពេលនោះ នឹងពេលនេះមានការខុសគ្នាដាច់ស្រឡះ។
ពេលបច្ចុប្បន្ន នៅពេលនេះការឆ្លងកាត់របស់ប្រជាពលរដ្ធ ពិត្យជាមានភាពងាយស្រួលក្នុងការធ្វើដំណើរ ព្រោះមានស្ពានឆ្លងកាត់ទន្លេដ៏ធំល្វឹងល្វើយ ដែលជាទីត្រេកអររបស់ ប្រជាពលរដ្ធខ្មែរ ក្នុងការធ្វើដំណើរ ដោយមិនមានការកកស្ទះដូចមុនឡើយ។ អ្វីដែលគួរអោយចាប់អារម្មណ៏ គឺមានស្ពានដ៏រឹងមាំ ហើយធំល្វឹងល្វើយ អាចធ្វើដំណើរបានដោយងាយស្រួល។

ស្ពានអ្នកលឿង
Tags:
អត្ថបទក្នុងប្រទេស