ការបូមទឹកក្នុងបៀរដើម្បីចាប់ត្រី
គេសង្គេតឃើញថា
នៅតាមផ្ទះមួយចំនួន តែងតែមានការជីកដីធ្វើជាបៀរដើម្បីចិញ្ចឹមត្រី។ នៅពេលមានរវល់ម្តងៗ
គេតែងតែ យកស្បែមុង ទៅអូសយកត្រីនៅក្នុងបៀរមកធ្វើម្ហូប ឬ
បូមទឹកចេញពីក្នុងបៀរដើម្បីចាប់ត្រី ដោយប្រើម៉ាសីនបូមទឹក រឺប្រើមធ្យោបាយផ្សេងៗដើម្បីធ្វើអោយទឹករីងពីក្នុងបៀរ។
ប្រជាពលរដ្ធមួយចំនួន
នៅពេលជីកបៀររួចគេទៅផ្សាររកទិញកូនត្រីតូចៗ មកដាក់ក្នុងបៀររបស់គេដើម្បីចិញ្ចឹម។
តែមួយចំនួនទៀតគឺអត់ធ្វើអញ្ចឹងទេ គឺគេរងចាំខែវស្សាមកដល់ គេបើកទឹកអោយហូរចូលក្នុងបៀរ
ដល់រដូវខែប្រាំងគេបូមទឹកចេញពីបៀរវិញដើម្បីចាប់ត្រី។
ខ្លះទៀតពេលជីកបៀរហើយគេទៅទិញត្រីពីប្រទេសវៀតណាម
មកចិញ្ចឹម ភាគច្រើនគេច្រើនតែចិញ្ចឹម ត្រីប្រា ត្រឡាបយ៉ា ដូចរូបភាពខាងក្រោមនេះ
គឺគេកំពង់តែ ធ្វើសកម្មភាពបូមទឹកចេញពីបៀររបស់ពួកគេ
តែពួកគេមិនមែនបូមទឹកចេញទាំងអស់នោះទេ គេបូមតែប៉ុន្មានដែលពួកគេ
ងាយស្រួលឆក់ហើយអាចចាប់ត្រីបានដោយមិនមានការនឿយហត់។
Tags:
អត្ថបទក្នុងប្រទេស