រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

មនុស្ស​បីនាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដោយសារ​រថយន្ត បុក​កិន​ម៉ូតូ នៅ​ស្រុក​ឱ​រ៉ា​ល់​...

ខេត្តកំពង់ស្ពឺៈ មនុស្ស​បីនាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៣-៣៤ ស្ថិតក្នុង​ ​ភូមិ​តាំង​របង ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង ៧​និង​១៥​នាទី យប់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២​។

​ ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ បានឱ្យដឹងថាៈ ជនរងគ្រោះ​ទាំងបី​នាក់ មានៈ

​១.​ឈ្មោះ សៀក ប៊​យ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​

, ២.​ឈ្មោះ វៀង ឡុង ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ត្រូវជា​ប្រពន្ធ របស់​ឈ្មោះ សៀក ប៊​យ និង

​៣.​ឈ្មោះ ប៊​យ វិច្ឆិកា ភេទ​ស្រី អាយុ​៤​ឆ្នាំ (​កូន​) អ្នក​ទាំងបី រស់នៅ​ភូមិ​ជំនាប់ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ 

 

​ជនរងគ្រោះ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លាក លេខ កំពង់ស្ពឺ 1H -5042 បើកបរ​ដោយ​ឈ្មោះ សៀក ប៊​យ (​ប្តី​) ឌុប​ប្រពន្ធ និង​កូន ពី​ទិស​ខាងត្បូង ទៅ​ទិស​ខាងជើង បម្រុង​បត់​ឆ្វេង​ឆ្លងថ្នល់ ទៅ​ទិស​ខាង លិច ត្រូវ​រថយន្ត​មួយគ្រឿង មិន​ស្គាល​ម៉ាក មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ បុក​កិន ពេញទំហឹង បណ្តាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។

 

​ ​ប្រភព​បាន​បន្តទៀតថាៈ ក្រោយពេល​កើតហេតុ មន្ត្រីនគរបាល​ជំនាញ បាន​វាស់វែង និង​ប្រគល់​សព​ជនរងគ្រោះ ទាំងបី​នាក់ ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី និង​បន្ត​ស្រាវ​ជាវ​រក រថយន្ត​បង្ក​។

 

 រីឯ​វត្ថុតាង​ម៉ូតូ ត្រូវបាន​យកមក រក្សាទុក នៅ​អធិការ​រដ្ឋា​ន នគរបាល ស្រុក​ឱ​រ៉ា​ល់ ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី​៕

 




 

Previous Post Next Post