រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្តេចក្រឡាហោម ស ខេង អញ្ជើញទៅកាន់ប្រទេសបារាំងរយៈពេល ២សប្តាហ៍

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានចាកចេញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍។ 

 

ខុទ្ទកាល័យសម្តេច ស ខេង បាន​បញ្ជាក់ថា ការអញ្ជើញទៅកាន់ប្រទេសបារាំងនេះ ធ្វើឡើងចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ 

 

ហើយ​មូលហេតុ​ដែលសម្តេច ស ខេង អញ្ជើញ​ទៅ​កាន់ប្រទេស​បារាំងនេះ គឺដោយសារ ​សម្តេច​មានធុរផ្ទាល់ខ្លួន។ ក្នុងរយៈពេលអវត្តមាននេះលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការទទួលភារកិច្ច ជា រដ្ឋមន្ត្រីស្តីទី ដើម្បីដឹកនាំការងារទូទៅរបស់ក្រសួងមហាផ្ទៃ រហូតដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញវិលត្រឡប់មកដល់មាតុប្រទេសវិញ៕


 

Previous Post Next Post