ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) កាលពីថ្ងៃទី១៨ ខែសីហា បានចុះទៅស្រុកកោះធំ ខេត្តកណ្តាល បន្ទាប់ពីបានទទួលពត៌មានថា សាកសពកុមារម្នាក់ត្រូវបានរកឃើញ។
ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានកំណត់កន្លែងកើតហេតុ ហើយបានធ្វើការពិនិត្យកោសល្យវិច័យទៅលើសាកសពកុមារ ដែលបានរកឃើញនៅទីតាំងមួយដែលនៅក្នុងព្រៃជ្រៅ ក្រោយពីដើរចូលព្រៃហើយវង្វេងពីពូរបស់គេ ។
ការស៊ើបអង្កេតបន្ថែមបានបង្ហាញថា កុមាររងគ្រោះកំពុងតែដើរតាមពូរបស់គេ ហើយបានបែកផ្លូវគ្នា បង្កអោយវង្វេងនៅក្នុងព្រៃ ចម្ងាយប្រហែល៣គីឡូម៉ែត្រពីផ្ទះ។ សាច់ញាតិ និងអ្នកជិតខាងបានព្យាយាមស្វែងរកកុមារនេះ ប៉ុន្តែមិនបានជោគជ័យឡើយ។
ការស្លាប់ដ៏គួរអោយសោកស្តាយនេះ គឺជាការរំលឹកមួយដល់អាណាព្យាបាលទាំងអស់ សូមប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះកុមារតូចៗ ដែលអាចនឹងវង្វេងទិសដៅ និងផ្លូវ ហើយនាំមកនូវរឿងអភ័ព្វបែបនេះ