រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

តោះ!!​ ជួយ share ម្នាក់មួយ ដំណឹងល្អ សំរាប់ ពេជ្រ ថៃ


[ប្រភពព័ត៌មានទំាងស្រុងពី SUN TVHD]៖​ ដំណឹងដ៏រីករាយដល់ប្អូនប្រុស_ពេជ្រ_ថៃ
នៅពេលដែលខ្ញុំផុសថានឹងជួយផ្ដល់សម្លៀកបំពាក់ដល់ប្អូនពេជ្រ ថៃ មានអ្នកសួរខ្ញុំថា ហេតុអីមិនជួយគាត់ផ្នែកសម្ភារៈសិក្សាវិញ ដូចជាកាតាប សៀវភៅ និងកង់ជិះជាដើម? ខ្ញុំក៏មិនបានសន្យាអីដែរទៅលើការសិក្សារបស់គាត់ ព្រោះវាហួសលទ្ធភាពរបស់ខ្ញុំ។
បន្ទាប់មក ខ្ញុំបានពាំនាំដំណឹងនេះជូនលោកតាបណ្ឌិត កុល ផេង ដោយលោកមានចិត្តមេត្តា ករុណា ចំពោះអ្នកខ្សត់ លោកតា ក៏សណ្ដោសផ្ដល់អាហារូបករណ៍ដល់ប្អូនប្រុសតូច ពេជ្រ ថៃ ពេញតែម្ដងទាំងថ្នាក់ភាសាអង់គ្លេស (IEAP) ទាំងថ្នាក់បរិញ្ញាប័ត្រ(BA) នៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រ ដែលជាសាលាដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជាយើង ទោះបីគាត់ប្រឡង The Voice Kids Cambodia ធ្លាក់ឬជាប់ក៏ដោយ។ ហើយលោកតាក៏មានបណ្ដាំខ្លះដល់ប្អូនប្រុស ពេជ្រ ថៃ ដែរគឺ " ចៅ​ពូ​កែ​សិល្បៈ​ហើយ តែ​ចៅ​កុំ​ភ្លេច​ប្រឹង​ប្រែង​រៀន​សូត្រ​ឲ្យ​ចប់​ថ្នាក់​ទី​១២ សាលា​បញ្ញាសាស្ត្រ​ត្រៀម​កៅ​អី​អាហារ​រូប​ករណ៍​ជូន​ចៅ​១០០ភាគរយ "។
#បញ្ជាក់៖ រហូតមកដល់ពេលនេះ ខ្ញុំនៅមិនទាន់ទទួលបានការទាក់ទងផ្ទាល់ពីប្អូនប្រុសតូចនៅឡើយទេ។ បើបងប្អូនណាដឹង សូមជួយផ្ដល់ដំណឹងនេះដល់គាត់ ឬអ្នកជិតស្និទ្ធិគាត់ឲ្យទាក់ទងមកអាត្មាផង។ សូមអរព្រះគុណ និងអរគុណ។
យើងចូមរួមអបអរសំរាប់ពេជ្យថៃ ដែលមានសំណាងទទួលបានអាហារូបករណ៏ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ 





Previous Post Next Post