ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៧៖ គ្រោះថ្នាក់ចរាចរមួយបានកើតឡើងដ៏គួរអោយរន្ធត់និងស្រាវស្រាញ រវាងរថយន្តម៉ាក់ បាឡែន និងម៉ូតូ ដែលគ្រោះថ្នាក់នេះបានកើតឡើងនៅខាងក្រោយវិទ្យាល័យព្រះស៊ីសុវត្តិ តាមបណ្តោយផ្លូវ ៥១ កែងនឹងផ្លូវ ១៨៤។ មុនពេលកើតហេតុភាគីខាងម៉ូតូដែលមានគ្នាពីរនាក់និងកំពុងបើកបរក្នុងស្ថានភាពស្រវឹងពីលិចទៅកើត និងបើកបរក្នុងល្បឿនលឿន រហូតមកដល់ចំណុចកើតហេតុក៏ជួបប្រះគ្រោះថ្នាក់ជាមួយនឹងរថយន្ត បាឡែន ពណ៌ស។ បើតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការបានអោយដឹងថា ខាងម៉ូតូបើកលឿនហើយវ៉ាឆាប មុខរថយន្ត ក៏ប៉ះរថយន្តខ្ទាតដួលទៅម្ខាង។ នៅក្នុងហេតុការណ៏នេះ ធ្វើអោយរបួសពីរនាក់ដែលម្នាក់បាក់ជើង រីឯម្នាក់ទៀតរបួសស្រាល។ ក្រោយពេលកើតហេតុ ភាគីខាងម៉ូតូបានដឹកជនរងគ្រោះដែលបាក់ជើងទៅមន្ទីពេទ្យ និងបន្សល់ទុកម្នាក់ទៀតអោយនៅចាំតែម្នាក់ឯង។
Tags:
អត្ថបទក្នុងប្រទេស