នៅក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia, វគ្គ Blind Auditions សប្ដាហ៍ទី៣ នេះ កុមារី៖ រិទ្ធ ចាន់ធារ៉ា ដែលមានអាយុ 12ឆ្នាំ សម្តីមិនចាញ់មនុស្សចាស់ប៉ុន្មាន និងមានអាស័យដ្ឋានរស់នៅទីក្រុងភ្នំពេញ ច្រៀងបទ៖ ឆ្នាំអូន៣១ បានធ្វើអោយកក្រើកឆាកសារជាថ្មីម្តងទៀតហើយ រហូតធ្វើអោយ Coach ទាំបីរូបចុចប៊ូតុងជ្រើសយកប្អូនស្រី។ រិទ្ធ ចាន់ធារ៉ា បេក្ខនារីក្រម៉ិចក្រម៉ើម និងគួរអោយស្រលាញ់រូបនេះ បានធ្វើអោយ Coach ទំាងបីរូបព្យាយាមដណ្តើមគ្នាធ្វើជាកូនក្រុមរបស់ខ្លួន។ ចំាមើលថាតើ នៅវគ្គបន្ទាប់ ប្អូនស្រី សម្តីបាន រូបនេះ អាចប្រជែងយកជ័យជំនះនៅវគ្គក្រោយបានទៀតឬមួយយ៉ាងណា។ តើនាងនឹងអាចបន្តដំណើរទៅមុខ និងប្រគួតជាមួយ កវីតូច ពេជ្យ ថៃ បានដែលរឺទេ? យើងទំាងអស់គ្នាសុទ្ធតែរង់ចំាមើលព្រឹត្តិការណ៏ដ៏អស្ចារ្យនេះ។
Tags:
អត្ថបទក្នុងប្រទេស