[ព័ត៌មានដកស្រង់ទាំងស្រុង] ភ្នំពេញ ៖ ចន្ទគ្រា ឬ រាហ៊ូចាប់ចន្ទនឹងកើតមាននៅក្នុងប្រទេសកម្ពុជាយើង នាយប់ថ្ងៃ ០៧ សីហានេះនៅអំឡុង ម៉ោង ១០ និង ៣០ នាទី។ នេះបើតាមលោក អ៊ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ។
លោកបន្តថា បាតុភូតចន្ទគ្រាសនៅយប់នេះ គឺជារឿងធម្មតា តាមច្បាប់ធម្មជាតិ ចំពោះការប្រមើលមើលទាក់ទងនិងប្រផ្នូលរបស់បាតុភូតនេះ ក៏មិនមានអ្វីជាអាក្រក់ ដូចសូរ្យគ្រាដែលកើតមាន នៅពេលថ្ងៃដែរ។
សូមបញ្ជាក់ថា បាតុភូតចន្ទគ្រាសនៅយប់ថ្ងៃ ០៧ សីហាមិនមែន កើតមានចំពោះតែកម្ពុជា ប៉ុណ្ណោះទេ ដោយនៅ ប្រទេស ផ្សេងៗ ក៏អាចកើតមាន និង មើលឃើញ ភាគច្រើននៅពេលយប់ដែរ ហើយបើតាមឯកសារ បរទេស បានឱ្យដឹងផងដែរថា បាតុភូតចន្ទគ្រាស នឹងកើតមាននៅយប់ថ្ងៃ ០៧ សីហា និង យប់ថ្ងៃ ០៨ សីហា។
ឯកសារវិទ្យាសាស្ត្របានឱ្យដឹងទៀតថា បាតុភូតចន្ទគ្រាស កើតមាន ដោយសារតែពន្លឺព្រះចន្ទ, ព្រះអាទិត្យ និង ផែនដី ដើរដល់គន្លងមួយ ដែលធ្វើឱ្យពន្លឺទាំងបីត្រួតស៊ីគ្នា ដែលជាហេតុធ្វើឱ្យអ្នករស់នៅ លើផែនដី មើលឃើញព្រះចន្ទបាត់ពន្លឺមួយរយៈពេលតាមជាក់ស្ដែង៕ Credit: BTV CAMBODIA
Tags:
អត្ថបទក្នុងប្រទេស