ចាប៉ីគឺជាសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ ដែលយើងគ្រប់គ្នាជាកូនខ្មែរត្រូវថែរក្សាអោយបានគង់វង្ស។ តែសំណួរសួរថា តើយើងនឹងចូលរួមថែរក្សានូវវប្បធម៌ដ៏ល្អវិសេសនេះដោយរបៀបណា? យើងគ្រប់គ្នាមិនចាំបាញ់ទាល់តែជាអ្នកចេះលេងចាប៉ី ទើបហៅថាជាអ្នកថែរក្សាវប្បធម៌នោះទេ តែវាគឺជាការស្គាល់និងអោយតម្លៃទៅលើវប្បធម៌សិល្បះរបស់ខ្លួនទៅវិញទេ។ វាពិតជាសំខាន់ណាស់ដែលយើងក្នុងនាមជាកូនខ្មែរ មានឈាមជ័រជាអំបូរថ្លៃថ្នូរ ត្រូវស្គាល់និងរក្សាអោយបានមុតមាំនូវកេរ្តិ៏មរតកវប្បធម៌របស់យើង និងបង្ហាញអោយពិភពលោកទាំងមូលបានដឹងនិងស្គាល់ថា ចំរៀងនិងសិល្បះចាប៉ីគឺជាវប្បធម៌ដ៏ថ្លៃថ្លារបស់ខ្មែរអស់រយៈកាលជាយូរលង់ណាស់មកហើយ។ ជាការកំរណាស់ដែលយើងមានឱកាសក្នុងការបង្ហាញពីសិល្បះនេះទៅដល់ជនបរទេសអោយបានស្តាប់និងទទួលដឹងថានេះជាវប្បធម៌របស់ខ្មែរ។ តោះមកស្តាប់ការបកស្រាយចាប៉ីជាភាសាអង់គ្លេសម្តងមើលថាតើវាជារឿងដែលគួរអោយស្ងប់ស្ងែងយ៉ាងណា។
Tags:
អត្ថបទក្នុងប្រទេស