ទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ! ក្រោយធ្វើដំណើលើកំណាត់ផ្លូវជាង២៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញមកកាន់ទីរួមស្រុកស្នួល, អ្នកចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសានបានចូលសម្រាក និងពិសាអាហារថ្ងៃត្រង់នៅវិមាន ២ ធ្នូ ដែលជាទីតាំងប្រវត្តិសាស្ត្រនៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។
អំឡុងពេលជួបជុំអាហារ យើងខ្ញុំបានខិតខំក្នុងការពន្យល់បន្ថែមលើចម្ងល់របស់អ្នកចូលរួមអំពីបញ្ហាព្រំដែនដើម្បីពួកគាត់ទទួលបានព័ត៌មានច្បាស់លាស់ និងគ្មានមន្ទិលសង្ស័យ ព្រួយបារម្ភតទៅទៀតចំពោះបញ្ហាទឹកដី ខណៈរាជរដ្ឋាភិបាលកម្ពុជាមិនដែលព្រងើយកន្តើយសូម្បីតែមួយវិនាទីកលើបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ។
បងប្អូនបានថតរូបអនុស្សាវរីយ៍នៅវិមាន ២ ធ្នូ និងបានសិក្សានិងស្តាប់ពីប្រវត្តិនៃទីតាំងប្រវត្តិសាស្ត្រនេះ។
មុននឹងមកដល់ទឹកដីស្នូល អ្នកចូលរួមទាំងអស់បានជិះកាត់ទីតាំង X16 ដែលជាកន្លែងចាប់ផ្តើមចលនាតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ៤ រូបទៀតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ «ខ្មែរក្រហម»។
Tags:
ព័ត៌មានជាតិ