ទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ! អ្នកចូលរួមទស្សនកិច្ចទិសឦសានបានចុះមកពិនិត្យនិងស្វែងយល់នៅលើទីតាំងបង្គោលព្រំដែនមេច្រកទ្វារអន្តរជាតិត្រពាំងស្រែ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ ព្រះរាជាណាចក្រកម្ពុជា និងមានព្រំប្រទល់ជាប់ខេត្តប៊ិញភឿករបស់សាធារណរដ្ឋសង្គមនិយមវៀតណាម។ បង្គោលព្រំដែនមេមានពីរប្រភេទគឺប្រភេទបង្គោលមេ (ច្រកអន្តរជាតិ) និងបង្គោលមេ (ធម្មតា)។
បង្គោលទាំងពីរនេះខុសគ្នាត្រង់ បង្គោលមេនៅច្រកទ្វារអន្តរជាតិមានរូបប្រាសាទអង្គរវត្តដែលជានិមិត្តរូបជាតិកម្ពុជា។
រូបភាពដោយ ឡុង ដេវីត
Tags:
ព័ត៌មានជាតិ