រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អបអរសាទរ ខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៤ )

អបអរសាទរ ខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៤ ) ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ​ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ​ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ 

ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក​ ខេត្តព្រះវិហារ​ ភាគខាងជេីងនៃប្រទេសកម្ពុជា ​ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ "សិខរិស្វរ និងភទ្រស្វរ" ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបសព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ​ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ មានដូចជា៖ 
១. ព្រះបាទជ័យវរ្ម័នទី២ (គ.ស. ៨០២ - ៨៥០)
 ២. ព្រះបាទយសោវរ្ម័នទី១​ (ឝ.ស. ៨៨៩ - ៩០០) 
៣. ព្រះបាទសូរ្យវរ្ម័នទី១ (ឝ.ស. ១០១០ - ១០៥០)
 ៤. ព្រះបាទឧទយាទិត្យវរ្ម័នទី២ (ឝ.ស.១០៥០ - ១០៦៦) 
៥. ព្រះបាទហស៌វរ្ម័នទី៣ (ឝ.ស. ១០៦៦ - ១០៧៩) 
៦. ព្រះបាទជ័យវរ្ម័នទី៦​ (ឝ.ស. ១០៨០ - ១១០៦) 
៧. ព្រះបាទធរណីន្ទ្រវរ្ម័នទី១ (ឝ.ស. ១១០៧ -​ ១១១២)
 ៨. ព្រះបាទសូរ្យវរ័្មនទី២​ (ឝ.ស. ១១១៣-១១៥០) "កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប"



Previous Post Next Post