នៅរសៀលថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ នៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំនិងបញ្ចុះកម្លាំងតាមគោលដៅ អនុវត្តផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចនឹងយាងក្នុងព្រះរាជពិធីរុក្ខទិវា ប្រារព្ធធ្វើនៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តកតាកែវ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ស្អែកនេះ និងអញ្ជើញដ៏ខ្ពង់ខ្ពស់ដង្ហែព្រះរាជដំណើរ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
Tags:
ព័ត៌មានជាតិ