រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សូមថ្លែងអំណរគុណដល់មន្រ្តីរាជការ កងកម្លាំងជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីទទួលបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់កម្មសិទ្ធស្របច្បាប់

 ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖

សូមថ្លែងអំណរគុណដល់មន្រ្តីរាជការ កងកម្លាំងជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីទទួលបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់កម្មសិទ្ធស្របច្បាប់

—————————————

ថែ្លងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិសាស្រ្តឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃ​សុក្រ ទី៧ ខែមិថុនា ឆ្នាំ​២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តកណ្តាលដែលបានផ្តល់យុត្តិធម៌ដល់គណបក្សប្រជាជនកម្ពុជាតាមរយៈការបោះឆ្នោតគាំទ្រ និងទទួលបានលទ្ធផលដ៏ត្រចេះត្រចង់។ 


ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។ ការចុះបញ្ជីដីបង្ហើយ គឺ

ដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ។

#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

#MLMUPC







Previous Post Next Post