សកម្មភាពថ្នាក់ដឹកនាំចុះជួយអន្តរាគមន៍ពន្លត់អគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងកងកម្លាំងទាំង៣បានចុះជួយអន្តរគមន៍ពន្លត់អគ្គីភ័យឆាប់ឆេះផ្ទះបងប្អូនអាជីវករ នៅបេឡានផ្សារអគ្គ ក្រុងប៉ោយប៉ែត ។
ក្នុងឱកាសចុះអន្តរាគមន៍នោះ ឯកឧត្តមអភិបាលខេត្តបានសម្តែងការសូមចូលរួមសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ ។ ប៉ោយប៉ែត ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២៕
Tags:
ព័ត៌មានជាតិ