( ភ្នំពេញ ) ៖ ប្រុសស្រីជនជាតិចនមួយក្រុមបេីករថយន្តព្រូសមួយគ្រឿងបុកថ្មពុះចែកទ្រូងផ្លូវបបណ្ដាលឲ្យក្រឡាប់ផ្ងាជេីង ហេតុការណ៍កេីតឡេីងនៅចំនុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង២នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ។
បេីតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ភ្នាក់ងារ សារព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ ឃេីញមានរថយន្តព្រូសពណ៌ទឹកប្រាក់មួយពាក់ស្លាកលេខ ភ្នំពេញ 2BB -9564 ក្នុងទិសដៅពីកេីតទៅលិចក្នុងលឿនស្រាប់បុកថ្មពុះចែកទ្រូងផ្លូវពេញមួយទំហឹងបណ្ដាលរថយន្តក្រឡាប់ផ្ងាជេីង ក៏ឃេីញមានបុរស៣នាក់ និងនារី២នាក់ចេញពីក្នុងរថយន្តព្រូសខាងលេីនោះដោយបុរសទាំង៣នាក់នោះជាជនជាតិចិននិងនារី២នាក់ទៀតជាជនជាតិខ្មែរ មានរងរបួសស្រាល ហេីយបានឡេីងលេីរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តព្រូសខាងលេីនោះនៅទីតាំងកន្លែងកេីហេតុតែប៉ុណ្ណោះ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ។