ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះរោងចក្រកាត់ដេរសំលៀកបំពាក់យីហោ ជូរី ហ្គាមេន យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចនិងក្រុមពន្លត់អគ្គិភ័យកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ស្ថិតនៅក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា រោងចក្រខាងលេីបំរេីការងារតែពេលថ្ងៃទេ ហេីយនៅមុនពេលកេីតហេតុប្រជាពលរដ្ឋដែលនៅក្បែរបានធំក្លិនស្ងៀមផ្សែកពេលនោះក៏នាំគ្នាចេញមកមេីលទេីបឃេីញអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅក៏នាំគ្នាយកទឹកជះពន្លត់តែដោយសារតែមិនអាចគ្រប់គ្រងបានទេីបរាយការណ៍ទៅសមត្ថកិច្ចហៅក្រុមពន្លត់អគ្គិភ័យមកអន្តរាគន៍ភ្លាមៗ។ ក្រោយពីទទួលបានព័ត៌មានភ្លាមក្រុមរថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០ បានចុះអន្តរាគមន៍ចំនួន៣គ្រឿងទេីបអាចគ្រប់គ្រងបានដោយមិនមានរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ ។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះបណ្តាលមកពីឆ្លងចរន្តអគ្គិ៕