អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣:៤០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្នុងបុរីពិភពថ្មីគូស្រូវ៣ ផ្ទះលេខ៣៥ ផ្លូវលេខ៣៧ ផ្លូវ១២ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះបណ្តាលមកពីផ្ទុះសេខ្សែភ្លើងបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះផ្ទះអស់ចំនួន០២ល្វែង ទំហំផ្ទះ(៤,២ម៉ែត្រ X ១២ម៉ែត្រ ) និងសម្ភារៈមួយចំនួនទៀត។
នៅវេលាម៉ោង១៤:២៥នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១គ្រឿង និងឡានទឹករបស់បុរីពិភពថ្មី ចំនួន២គ្រឿង៕