នៅសាលប្រជុំរដ្ឋបាលស្រុកភ្នំស្រួច បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកភ្នំស្រួច ដើម្បីប្រមូលថវិកាពីសប្បុរសជននានា ក្នុងការជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋ និងគ្រួសារដែលខ្វះខាតក្នុងមូលដ្ឋានស្រុកភ្នំស្រួច និងដើម្បីអបអរសាទរខួបលើកទី១៥៩ ស្តីពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ០៨ ឧសភា។
ក្រោមការនិមន្តចូលរួមពីព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកភ្នំស្រួច និងលោក ហន ពិសិដ្ឋ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក។
ក្នុងកិច្ចប្រជុំនោះផងដែរក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានសមាជិកកិត្តិយស គណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក លោក លោកស្រីប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការអនុមានសាខាកាកបាទក្រហមស្រុក លោកលោក ស្រីប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក និងលោកលោកស្រីមេឃុំទាំង ១២។