-កាលពីថ្ងៃ អង្គារ ៣កើតខែពិសាខឆ្នាំខាលចត្វាស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញ ធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ វ៉ាន់ ដាណេភេត្រា ភេទប្រុស អាយុ២២ឆ្នាំស្នាក់នៅបណ្តោះអាសន្នភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយនាំមកកាន់អធិការដ្ឋាននគរបាលក្រុងដើម្បីធ្វើការសាកសួរស្រាវជ្រាវ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោល (កាប់ដោយពូថៅ) ទៅលើជនរងគ្រោះឈ្មោះ សៅ ម៉ារិន ភេទអាយុ ៣៦ឆ្នាំ មានទីលំនៅភូមិ វត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសនៅប្រអប់ដៃខាងស្តាំ ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីវេលាយល់ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០២២ ជនសង័្សយឈ្មោះ វ៉ាន់ ដាណេភេត្រា នេះត្រូវបានបក្សពួកគេម្នាក់ទៀត បបួលឱ្យទៅជួយអន្តរាគមន៍ដោយសារគេមានទំនាស់ជាមួយអ្នកផ្សេងទៀត នៅចំណុចភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
ពេលឮគេបបួលបែននេះជនសង័្សយបានទៅជាមួយ ដោយនៅក្នុងដៃមាន កាន់ពូថៅទៅជាមួយផង លុះទៅដល់ចំណុចខាងលើ គេប្រាប់ខ្លួនថា អាម្នាក់នឹងហើយ(ជនរងគ្រោះ) ពេលនោះជនសង័្សយរូបនេះ ចូលទៅកាប់លើជនរងគ្រោះតែម្តងហើយពេលកំពុងកាប់នេះបានបណ្តាលឱ្យត្រូវដៃជនរងគ្រោះនិងមានការប្រតាយប្រតប់គ្នា រហូតបណ្តាលឱ្យពូថៅរបូតចេញពីដៃ ទេីបរូបគេបានរត់គេចចេញពីកន្លែងកើតហេតុតែម្តង។
នៅពេលកើតហេតុភ្លាមៗ ជនរងគ្រោះបានប្តឹងរាយការណ៍មកសត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈព័ត៌មាន នេះសមត្ថកិច្ចនគរបាលចុះទៅធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយបានចំនួន០១នាក់ខាងលើ រីឯបក្សពួកម្នាក់ទៀតកំពុងគេចខ្លួន ដោយដកហតបានពូថៅដងឈើចំនួន ០១ ដែលជាវត្ថុតាងប្រព្រឹត្តសកម្មភាពល្មើស។
នៅពេលនេះ ជនសង័្សយសត្ថកិច្ចនគរបាលក្រុងបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្ត តាមនីតិវិធី ច្បាប់ហើយ៕(រូបភាពនគរបាលក្រុងបាត់ដំបង)