នាព្រឹកថ្ងៃចន្ទ ០៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួចចំនួន ០៤គ្រឿង គម្រោងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ( គម្រោងគូសាណូណិ ) ស្ថិតនៅការិយាល័យកណ្ដាលអាវុធជាតិផ្ទុះ និងអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។