លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសនិងលោកជំទាវវេជ្ជបណ្ឌិត លី អាយឡែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានអញ្ជើនចុះពិនិត្យមើលទីតាំងចាក់វ៉ាក់សាំង-១៩ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ។ ក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តបើកកិច្ចប្រជុំជាមួយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ស្តីពីដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ និងយុទ្ធសាស្ត្ររួមគ្នាបង្ការជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទ អូមីក្រុង ។