នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមគោរពវិញ្ញាណក័្ខន្ធសព និងនាំយកបច្ច័យចូលបុណ្យចំនួន ៨លានរៀន ព្រមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជ:មួយចំនួនរបស់ឯកឧត្តមស្នងការ ជូនលោកស្រី នួន សុខានី ត្រូវជាភរិយា សពលោក ឡុង វិរៈ អាយុ ៣៣ឆ្នាំ មន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលបានទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២០:០៥នាទី ក្រោយចេញពីបំពេញភារកិច្ច ធ្វើដំណើរត្រលប់ទៅផ្ទះ នៅភូមិពោធិ៍រលំ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។ ក្នុងពេលនោះដែរ ក្រុមគ្រួសារសពក៏បានថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តមស្នងការ និងថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ ចំពោះមន្រ្តីក្រោមឱវាទ៕