ព្រឹកថ្ងៃអង្គារ៍ ៨រោច ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យស្ថានភាពទូទៅនិងបញ្ហាប្រឈមនៃការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីសមត្ថកិច្ចជំនាញប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ កម្ពុជាវៀតណាម ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត៕