នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៨:៣០នាទី ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ទទួលដឹកនាំការិយាល័យគ្រប់គ្រងជនបរទេស និងលោកវរសេនីយ៍ឯក ចាន់ គ្រឹស្នា ស្នងការរង ទទួលដឹកនាំការិយាល័យស៊ើបអង្កេត និងនិងអនុវត្តនីតិវិធី បានដឹកនាំប្រជុំស្តីពីការចុះធ្វើបច្ចុប្បន្នភាព និងដកពិសោធន៍ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជនបរទេស FPCS នៅសាលប្រជុំអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីក្រុមការងាររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍, លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង, នាយការិយាល័យ, លោអធិការរង, ក្រុមការងាររបស់ផែនការងារអន្តោប្រវេសន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់បឹងកេងកង១ ផងដែរ ៕