រសៀលថ្ងៃព្រហស្បត្ត៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានបន្តដោះស្រាយពាក្យបណ្ដឹងក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋមកពីបណ្តាក្រុង ស្រុក ក្នុងខេត្តកំពត។
ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំបីប្រភេទ ប្រធានមន្ទីរ អង្គភាពជំនាញ លោកអភិបាលក្រុង ស្រុក ពាក់ព័ន្ធទីចាត់ការជំនាញចំណុះសាលាខេត្ត លោក លោកស្រីមេឃុំ ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងករណីទំនាស់ផ្សេងៗនៅក្នុងក្រុង ស្រុកនៃខេត្តកំពត៕