ភ្នំពេញ: បុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោគបើកឡាន RAV4 ពណ៌សំបកឪឡឹក ស្លាកលេខ ភ្នំពេញ : 2L-1224 បុកគំនរសំរាមក្រឡាប់ជាច្រើនតង់ ប៉ុន្តែអ្នកបើកបររងរបួសស្រាល។ ករណីនេះកើតឡើងកាលពីវេលាម៉ោង ២២:០០នាទី ថ្ងៃទី២៩ មិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
Tags:
គ្រោះថ្នាក់ចរាចរណ៏