ភ្នំពេញ៖ រថយន្តម៉ាកIexus rx300 មួយគ្រឿងបើកបរដោយបុរសម្នាក់ ជ្រុលទៅបុកជាមួយនឹងរថយន្តម៉ាក Toyota prius ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរហើយប្រកែកយកត្រូវរៀងៗខ្លួនបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធធ្វើដំណើរនាំគ្នាឈប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង៣៥នាទីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោលផ្លូវលេខ៣១០ កែងនឹងផ្លូវ១៩៩ ត្រង់ចំណុចផ្លូវបំបែកជាបួន ក្នុងសង្កាត់ទួលស្វាយព្រៃទី០២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសនឹងស្រ្តីម្នាក់ធ្វើដំណើរជាមួយគ្នាជិះរថយន្តម៉ាកroyota Prius ពណ៍ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BF-1948 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១០ក្នុងទិសដៅពីត្បូងមកជើង ខណៈពេលមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនខាងលើ ស្រាប់តែមានបុរសម្នាក់បើករថយន្តIexus rx300 ពណ៍ស្ករ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2Q-7712 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៩ក្នុងទិសដៅពីកើតលិចក្នុងល្បឿនលឿនហើយជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកចំផ្នែកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឱ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍មួយនេះទេ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមហើយក៏បានឲ្យជីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោង នៅតែមិនត្រូវគ្នាសោះទើបសមត្ថកិច្ចទាក់ទងទៅផ្នែកជំនាញចរាចរណ៍ខណ្ឌបឹងកេងកងឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។