ឧត្តរមានជ័យ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ដោយមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្នធ្លាក់ពីលើស្ពានអូរជីកបោកក្បាលនិងថ្ម បណ្ដាលឲ្យស្លាប់ នៅស្ពានអូរជីក ភូមិអូរអញៀ្ជន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
មិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ជិះម៉ូតូធុន វ៉េវ ពណ៌ទឹកប្រាក់ លាយខ្មៅ គ្មានស្លាកលេខ។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅតម្កង់ទុកនៅវត្តអន្លង់វែង រង់ចាំរកសាច់ញាតិ។
Tags:
ព័ត៌មានជាតិ