ភ្នំពេញៈ បុរសម្នាក់ផឹកស្រវឹងបានដួលបែកក្បាលធ្ងន់ បន្ទាប់ពីផឹកស្រា ដើរតាមដងផ្លូវដួលខ្លួនឯង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៥៣ កែង និងផ្លូវ១៥០ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នពេញ។
បន្ទាប់ពីត្រួតពិនិតមើល ជនរងគ្រោះមិនមានអត្តសញ្ញាណសំគាល់ខ្លួននោះទេ ជនរងគ្រោះមានវ័យប្រមាណជាង៣០ឆ្នាំ ស្លៀកខោពណ៌ខ្មៅ ជើងវែង ជនរងគ្រោះ សង្ស័យធ្វើការសំណង់ ។ ប្រភពពីប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍ នោះបានឲ្យដឹងថា មុនកើតគេឃើញ ជនរងគ្រោះដើរស្មើជើងតាមបណ្តោយ ផ្លូវ២៥៣ទិសដៅពីត្បូតទៅជើងដោយ ដើរទ្រេតទ្រោតពេញដងផ្លូវដោយស្ថានភាពស្រវឹង ដោយមិនថា ជនរងគ្រោះផឹកស្រាពីកន្លែងណានោះទេ លុះមកដល់ចំណុចកើតហេតុខាងលើ បានដួលបោកទៅ នឹងថ្មល់បែកក្បាលហូរឈាមរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជួយលើកយកដាក់ នៅតាមចិញ្ចើមផ្លូវដើម្បីជួយសង្គ្រោះបឋម និងបានទំនាក់ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។

Tags:
ព័ត៌មានជាតិ