ខេត្ដកណ្តាល៖ ស្នងការនគរបាលខេត្តកណ្តាល កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកម្លាំងព្រហ្មទណ្ឌខេត្តកំពង់ធំធ្វើការបង្ក្រាបឃាត.កដែលសម្លាប់ស្ដ្រីម្នាក់ប្លន់យកទ្រព្យសម្បត្ដិបានហើយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ស្ដ្រីជាឃាត.កមានឈ្មោះ សុខ ចាន់ថា ភេទស្រី ស្នាក់នៅភូមិកើតហេតុ ។ សូមរំលឹកថា ស្ត្រីអាយុ៥៦ឆ្នាំម្នាក់ ត្រូវចោរ ប្លន់សម្លាប់យកទ្រព្យសម្បត្តិ អស់ជិត៣ម៉ឺនដុល្លារ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ស្ត្រីរងគ្រោះឈ្មោះ ឈុន ទូ អាយុ៥៦ឆ្នាំ មុខរបរ មេផ្ទះស្នាក់នៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
នេះបើតាមសម្ដីរបស់ក្រុមគ្រួសារបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ប្ដីរបស់គាត់បានត្រលប់មកពីធ្វើការវិញ ស្រាប់តែអត់ឃើញប្រពន្ធរបស់គាត់ ភ្លាមៗនោះគាត់បានហៅពីរទៅបីដងតែអត់តបវិញសោះ ហើយទ្វារផ្ទះបេីកចំហរទៀត ។ ចំណែកឯបុរសជាប្ដីក៏មិនចាំអារម្មណ៍ដែរ ហើយគាត់បានចូលទៅក្នុងផ្ទះដើម្បីទុកសម្ភារៈមួយចំនួនរួចក៏ដេីរចេញមកវិញ ដើម្បីទៅកាត់សក់តែពេលទៅដល់ផ្ទះជាង ជាងថារវល់ហើយបងមិនបានកាត់ឲ្យទេ ភ្លាមៗនោះគាត់បានធ្វើដេីរត្រឡប់មកផ្ទះវិញគាត់បានស្រែកហៅប្រពន្ធរបស់គាត់ម្ដងទៀតតែនៅតែមិនឃើញក៏បានដេីររកជុំវិញផ្ទះនៅតែអត់ឃើញទេ ហើយទ្វារផ្ទះនៅតែចំហរដ៏ដែរ។ មួយសន្ទុះក្រោយមកគាត់បានដេីរចូលទៅក្នុងផ្ទះហើយបេីកទ្វារបន្ទប់ដេីរចូលស្រាប់តែឃើញប្រពន្ធរបស់គាត់បានដេកស្លាប់នៅពីមុខទូលុយយ៉ាងអាណោចអាធ័ម ភ្លាមៗនោះគាត់បានស្រែកឆោឡោឲ្យអ្នកជិតខាងជួយប្រពន្ធគាត់ផងព្រោះប្រពន្ធរបស់គាត់បានស្លាប់បាត់បង់បាត់ទៅហើយ ចំណែកឯទូដាក់លុយនិងគ្រឿងអលង្ការមួយចំនួនត្រូវបានបាត់បង់គ្មានសល់ឡើយ។
ឆ្ងល់ដែរបច្ចុប្បន្ននេះធនាគាច្រើនណាស់នៅស្រុកខ្មែរមេច មិនយកទៅដាក់ធនាគា ដែលជាកន្លែងមានសុវត្ថិភាព មានលុយទុក ខ្លួនឯងមិនសុវត្ថិភាពទេ ណាមួយមានគេចាំមើលតែយើងថាយើងមានលុយច្រើន ហើយយកទៅទុកឯណា កុំភ្លេចថាយើងនៅ កន្លែងងងិត ចោរនៅកន្លែងភ្លឺ។

Tags:
ព័ត៌មានជាតិ