រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

នៅស្រុកប្រាសាទបល្ល័ង្ក មានករណីមនុស្សស្លាប់ដោយគាំងបេះដូង ស្លាប់នៅលើផ្ទះ

 
 កំពង់ធំ៖ ស្រុកប្រាសាទបល្ល័ង្ក មានករណីមនុស្សស្លាប់(គាំងបេះដូង)នៅថ្ងៃព្រហស្បតិ៍១២កើត ខែបុស្សឆ្នាំច សំរឹទ្ធស័កព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៧.មករា.ឆ្នាំ២០១៩ ម៉ោងកើតហេតុ៥.១០នាទី សពឈ្មោះ ភា ភឿ ភេទប្រុស អាយុ ៤០ឆ្នាំមុខរបរ​ធ្វើស្រែ មានកូនក្នុងបន្ទុក ៦នាក់ ស្រី ២នាក់ ពិកាពីកំណើត ២នាក់ទៀតប្រុស នៅភូមិ​ត្រពាំងផ្ដៀក ឃុំសាលាវិស័ ស្រុកប្រា​សាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

 បើតាមការបំភ្លឺរបស់ឈ្មោះ ឆុង ធីន ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរធ្វើស្រែ ត្រូវជាប្រពន្ធ បានបំភ្លឺថាៈប្ដីរបស់គាត់តែងតែ​ថ្អូញប្រាប់គាត់ថា ឈឺតែក្បាល គាត់បបួលទៅពេទ្យដើម្បីពិនិត្យ ប្ដីរបស់គាត់មិនព្រមទៅទេ នៅថ្ងៃទី១៧.០១. ២០១៩ វេលាម៉ោងប្រហែល៥ ព្រឹក គាត់បានភ្ញាក់ពីដេក ហើយលឺសូសម្លេងប្ដីដកដង្ហើមក្រតៗ លឺដូចនោះគាត់បានសួរប្ដីគាត់ថា ឯងដេកស្រម៉ុកអាក្រក់ម្លេះ ប្ដីគាត់មិនបានតបវិញទេ គាត់បានក្រោកមើល ឃើញសភាពប្ដីមិនស្រួល ក៏លើកប្ដីអង្គុយ ហើយធ្វើចលនារឹតដើមទ្រូងប្ដី និងស្រែកហៅបងប្អូនឲ្យជួយ ពេលបងប្អូនជិតខាងមកដល់ស្រាប់តែប្ដីរបស់នាងខ្ញុំបាន​ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
 
 ក្រោយពីទទួលបានពត៌៌មានភ្លាមកម្លាំងជំនាញ និងប៉ុស្ដិ៍ន.បសាលាវិស័យ និងអាជ្ញាធភូមិ បានចុះដល់ កន្លែងកើតហេតុ និងបានពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសាគាំងបេះដូងប្រាកដមែន ។ ដោយគោរព! អធិការរងទទួលផែន វ.ត្រី អ៊ាត គឹមអ៊ាន់។






Previous Post Next Post