កោះកុង៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៩:៥ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១លើក ចន្លោះគីឡូម៉ែត្រលេខ ៧៤-៧៥ នៅចំណុចស្ពានអូរអណ្តាត ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង បង្កឡើងដោយ រថយន្តក្រឡាប់ខ្លួនឯង បណ្តាលមកពីបើកបរក្នុងស្ថានភាពល្បឿនលឿន ហួសកំណត់ ជាន់ហ្វ្រាំងក្រឡាប់តែម្តង ។
រថយន្តបង្កម៉ាក់ ហ៊ីយុនដាយ ពណ៌ សំបកឪឡឹក (ប្រភេទរថយន្តសណ្តោង) ក្បាលរថយន្តពាក់ស្លាក់លេខ ភ្នំពេញ 3B-4374 រ៉ឺម៉ក់សណោងពាក់ស្លាក់លេខ ភ្នំពេញ 4A-0736 ដឹកឥវ៉ាន់ចាបហួយ របស់ ក្រុមហ៊ុន គា ធី បើកបរឈ្មោះ ម៉ុន មេត្តា ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅភូមិអន្លុង ឃុំកណ្តោលដុំ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (របួសស្រាល) និងអ្នករួមដំណើ របួសធ្ងន់ (ត្រូវជាប្រពន្ធ) ដឹកសង្គ្រោះយកទៅ មន្ទីរពេទ្យស្រុកបូទុមសាគរ ។
Tags:
ព័ត៌មានជាតិ