ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ក្មេងស្រី២នាក់ នៅកែងហាងលក់ខោអាវ យីហោ ម៉ាយ ស្ក័រ លើផ្លូវលេខ២១០ កែងផ្លូវលេខ១០៨ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ចប៉ូលីសបានឱ្យដឹងថា រថយន្តម៉ាកTOYOTA CAMRY (បាឡែន) ពាក់ស្លាកលេខ កណ្តាល2A.8392 អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណរត់បាត់ បើកបរក្នុងទិសដៅពីកើតទៅលិច ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកHONDA TODAY ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល1V-8788 បើកបរក្នុងទិសដៅពីត្បូងមកជើង។ អ្នកបើកបរម៉ូតូឈ្មោះ ភា ស្រីនៀត ភេទស្រី អាយុ១៥ឆ្នាំ នៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ
និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ហាក់ សុវណ្ណា ភេទស្រី អាយុ១៤ឆ្នាំ នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជំនះដើម្បីសង្គ្រោះ ក្រោយពេលកើតហេតុសមត្ថកិច្ចវាស់វែង រួចយករថយន្ត និងម៉ូតូទៅតក្សាទុក ដើម្បីដោះស្រាយតាមក្រោយ។
Tags:
ព័ត៌មានជាតិ