លោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌឫស្សីកែវ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បើតាមលោកវរសេនីយ៍ឯក គល់ យី បានបញ្ជាក់ថា ការបង្ក្រាបជនសង្ស័យទាំង៥នាក់ ខាងលើនេះ គឺបានអនុវត្តឡើងជាក់ស្ដែងនូវ៣ទីតាំងផ្សេងគ្នា ដោយប្រតិបត្តិការនេះ ក្នុងករណីទី១ កម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លឹម សុផល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ នៅតាមបណ្ដោយផ្លូវលំ ក្នុងក្រុម១០ ភូមិសាមគ្គី បន្ទាប់ពីកាន់ដាវសាំម៉ូរ៉ៃដើរសម្ញែង យកមកពិនិត្យបានរកឃើញមានសារធាតុញៀនក្នុងខ្លួន និងដកហូតបានដាវសាំម៉ូរ៉ៃ២ដើម។
លោកវរសេនីយ៍ឯក គល់ យី បានបញ្ជាក់ទៀតថា ករណីទី២ (យកសាំងដុតផ្ទះធ្វើឲ្យខូចខាតដោយចេតនា) មានជនរងគ្រោះឈ្មោះ អ៊ុន គ្រួច ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម១៤ ភូមិសាមគ្គី បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ នឿន គង្គា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ដើម្បីយកមកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនិតិវិធី ក្រោយពីផ្ទុះហេតុការណ៍មានភ្លើងឆេះកើតឡើងនៅចំមាត់ទ្វារផ្ទះរបស់គាត់ត្រឹមមួយចំអិនកំពិសប៉ុណ្ណោះ ហើយឆែកកាមេរ៉ាសុវត្ថិភាព បានស្គាល់មុខជនសង្ស័យខាងលើ ដកហូតបានវត្ថុតាងដូចជា ដបទឹកសុទ្ធច្រកសាំងចំនួន១, កម្ទិចកាដុងជរ័ច្រកសាំងមួយចំនួនផងដែរ។
Tags:
ព័ត៌មានជាតិ