ខេត្តកណ្តាល៖ ក្មេងស្ទាវ២ក្រុមបើកឆាកប្រយុទ្ធដើម្បីសងសឹកគំនុំចាស់បណ្តាលឲ្យម្នាក់ស្លាប់នឹងម្នាក់ទៀតរងរបួសកាលពីវេលាម៉ោង២១ និង៣០យប់នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
សភាពរឿងហេតុ កន្លងមកទាំង២ក្រុមធ្លាប់មានទំនាស់នឹងមានគំនុំនឹងគ្នា លុះដល់ថ្ងៃទី២៥នេះ ក្រុមទាំង២បានជិះម៉ូតុជួបគ្នាហើយដេញវ៉ៃនឹងគប់គ្នាទៅវិញទៅមកនៅចំណុចកើតហេតុខាងលើ ក្រោយមកខាងជនសង្ស័យបានយកដុំឥតគប់ត្រូវជនរងគ្រោះឈ្មោះ ភឹម ដា (ហៅពៅ) ហើយអ្នកដែលជិះម៉ូតូឌុបឈ្មោះ គឿន កែវ បណ្តាលឲ្យដួលទៅផ្លូវម្ខាង បន្ទាប់មកឈ្មោះ កាន សម្បត្តិ នឹងបក្សពួកបានចូលទៅវ៉ៃលើជនរងគ្រោះបន្ថែមទៀត ភ្លាមៗនោះឈ្មោះ គឿន កែវ ត្រូវបានឈ្មោះ កាន សម្បត្តិ វ៉ៃត្រូវ ក ១ដៃ ហើយក៏រត់គេចខ្លួនតែម្តង លុះបានប្រហែល១០នាទីឈ្មោះ គឿន កែវ បានដើរមករកឈ្មោះ ភឹម ដា (ហៅពៅ) ដែលបែកក្បាលដួលសន្លប់ជិតម៉ូតូ រួចក៏លើកជនរងគ្រោះដាក់ម៉ូតូដឹកយកទៅផ្ទះ បន្ទាប់មកក៏បញ្ជូនទៅពេទ្យភ្នំពេញ លុះដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៨ និង៣០នាទី ជនរងគ្រោះក៏បានស្លាប់នៅមន្ទីពេទ្យតែម្តង៕
Tags:
ព័ត៌មានជាតិ