កណ្តាល៖ សមត្ថកិច្ចស្រុកស្អាង សហការជាមួយប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ ចុះបង្ក្រាបគ្រឿងញៀនចាប់បានជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន០៥កញ្ចប់ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣០នាទី នៅចំណុចចុងព្រែកតាមុល ស្ថិតក្នុងភូមិ ដំរីឆ្លង ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យទី០១ឈ្មោះ លន់ ស៊ីថា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ និងទី០២ ឈ្មោះតុន ចន្រ្ទា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ អ្នកទាំងពីរនាក់ខាងលើមានទីលំនៅបច្ចុប្បន្នភូមិ ដំរីឆ្លង ឃុំ ស្អាងភ្នំស្រុកស្អាង ខេត្តកណ្តាល ។
លោកអធិការបានបញ្ជាក់ថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានចុះដល់ចំណុចកើតហេតុបានធ្វើការត្រួតពិនិត្យជនសង្ស័យទាំងពីរ ប្រទះឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៥កញ្ចប់តូច នៅក្បែរខ្លួនអ្នកទាំងពីរ សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ លន់ ស៊ីថា និងឈ្មោះ តុន ចន្រ្ទា បានសារភាពថាខ្លួនបានគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០៥កញ្ចប់តូចពីឈ្មោះ ថុល ភេទ ប្រុស អាយុ ៣៥ឆ្នាំនៅភូមិ ដំរីឆ្លងឃុំ ស្អាងភ្នំស្រុកស្អាង ខេត្តកណ្តាល ដើម្បីលក់បន្តឲ្យគេក្នុង១កញ្ចប់តម្លៃ២០០០០រៀល ទៅ៣០០០០រៀល ពេលលក់បានលុយឈ្មោះ ថុល ឲ្យគ្រឿងញៀនមកខ្លួនជក់ និងឲ្យលុយចាយ ។
Tags:
ព័ត៌មានជាតិ