ស្ទឹងត្រែង៖ មន្ត្រីអាជ្ញាធរឃុំកោះស្នែង ស្នើឱ្យមន្ត្រីជំនាញជលផល ចុះទៅបង្ក្រាបបទល្មើសនេសាទឱ្យបានញឹកញាប់ ព្រោះការបង្ក្រាបរបស់សហគមន៍គ្មានប្រសិទ្ធភាពទេ ដោយសារក្រុមនេះធ្វើការតដៃ ហើយបច្ចុប្បន្នវាបានធ្វើសកម្មភាពឆកត្រី នៅតាមអន្លងអភិរក្ស ទាំងថ្ងៃក៍មានដែរ។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក វ៉ាន លន់ ប្រធានសហគមន៍នេសាទនៅឃុំនេះបញ្ជាក់ថា បទល្មើសឆក់ត្រីបានបង្កវិនាសសកម្មខ្លាំងជាងគេ ក្នុងការបំផ្លាញធនធានមច្ឆជាតិ។ លោកថា៖ជនសង្ស័យប្រើឧបករណ៍ឆក់ត្រជាក់ ឆក់ក្តៅ នៅតាមអន្លង់អភិរក្សពូជត្រីហើយនៅពេលសហគមន៍ចុះបង្ក្រាប ក្រុមនេះតបតមកវិញមិនខ្លាចយើងឡើយ ។
លោកស្រី ណា អូសា ជំទប់ទី១ឃុំនេះកោះស្នែង បាន បញ្ជាក់ថា បញ្ហានេះស្នើសុំឱ្យមន្ត្រីខណ្ឌជលផលមកជួយធ្វើសកម្មភាពល្បាតឱ្យបានញឹកញាប់ ឬក៍ត្រូវ រកមធ្យោបាយអ្វី ផ្សេងពីនេះវិញ។ ប្រជាពលរដ្ឋបញ្ចាក់ថា ទីមួយឱ្យពិនិត្យដេប៉ូទិញត្រី អ្នកទិញហើយទី២ឱ្យបង្ក្រាបអ្នកជួញដូរឧបករណ៍ខុសច្បាប់ដូចថាម៉ាស៊ីនឆក់ ដើម្បីថាការបង្ក្រាប តាមរយៈការចុះល្បាតអីគឺអត់ទាន់ទេ អត់ឈ្នះទេព្រោះល្បិចកលអ្នកប្រព្រឹត្តបទនេសាទវាមានច្រើនរាប់រយរាប់ពាន់ប្រភេទគឺអត់ទាន់ទេ។
ករណីនេះកើតមានរាប់មិនអស់មែន ព្រោះមន្ត្រីជលផលចុះល្បាតក៍ធ្លាប់បានជួយប្រទះរួចមកហើយដែរ (សម្លេង)ដូចនេះខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងនឹងស្នើសុំការអនុញាតពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត យើងបន្តការចុះឆែកឆេរនឹងចំណុចគោលដៅមួយចំនួនដែលយើងផ្សព្វផ្សាយហើយក៍ដូចជាចំណុចដែលប្រជាពលរដ្ឋរាយការណ៍ជូនដែរ។
Tags:
ព័ត៌មានជាតិ